Thursday, 21 January 2016

តួនាទីស្នូលអាស៊ានក្នុងសហគមន៌អាស៊ីបូព៌ា និងនយោបាយការបរទេសកម្ពុជាក្នុងអាស៊ាន​





(សៀវភៅនេះមានលក់នៅបណ្ណាគារអន្តរជាតិ (IBC) បណ្ណាគារអង្គរ បណ្ណាគារអង្គរធំ តូបសៀវភៅកាច់ជ្រុងវត្តលង្ការ និងតូបលេខ៨ ក្រោយវិទ្យាល័យស៊ីសុវត្ថិ)។

សង្ខេបសៀវភៅៈ
អាស៊ាន ត្រូវបានេគេទទួលស្គាល់ថាជាអង្គការតំបន់ដែលជោគជ័យជាងគេនាពេលបច្ចុប្បន្ន។ តើដោយសារមូលហេតុអ្វី? នោះគឺដោយសារតួនាទីស្នូលអាស៊ាន (ASEAN Centrality) ដែលមានធាតុផ្សំសំខាន់ពីរ គឺវិធីអាស៊ាន (ASEAN Way) និងយុទ្ធសាស្រ្តតុល្យភាពអំណាច (balance of power) ដែលប្រទេសអាស៊ានបានប្រើជាយូរមកហើយ ដើម្បីរក្សាសាមគ្គីភាព ទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសជាសមាជិក និងរារាំងមិនឲ្យមានអនុត្តរភាពរបស់ប្រទេសមហាអំណាចណាមួយនៅក្នុងតំបន់នេះបានទេ។

ចុះចំណែកនយោបាយការបរទេសរបស់កម្ពុជាក្នុងអាស៊ានវិញ? នយោបាយការបរទេសកម្ពុជាក្នុងអាស៊ាន គឺជានយោបាយអព្យាក្រិត និងមានតុល្យភាពដោយមិនលំអៀងទៅរកមហាអំណាចណាមួយទ្បើយ។ ជានយោបាយការបរទេសឯករាជ្យ ដែលមានតុល្យភាព ( a balanced foreign policy) ចំពោះមហាអំណាចនានានៅក្នុងតំបន់ ដូចជាអាមេរិក ចិន ជប៉ុន ជាដើម។ នយោបាយនេះគឺស្របទៅតាមគោលការណ៌៦ចំនុច ដែលមានចែងក្នុងមាត្រាទី៥៣នែរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាការសន្និដ្ឋាន នយោបាយការបរទេសនេះ ផ្អែកលើសរសរស្តម្ភចំនួនបីគឺ សតវត្សអាស៊ី (Asian Century) កម្ពុជាក្នុងដំណាក់កាលក្រោយជម្លោះ (post-conflict Cambodia) និងគោលការណ៦ចំនុច (six-point principle) ដែលមានចែង ក្នុងមាត្រាទី៥៣ នៃរដ្ឋធម្មនុញ្ញ។ គឺកម្ពុជាទៅវិញទេ ដែលជាអ្នកខិតខំ ការពារតួនាទីស្នូលអាស៊ាននៅឆ្នាំ២០១២ ដើម្បីការពារភាពជាដែគូយុទ្ធសាស្រ្តអាស៊ាន-ចិន ទោះជាមានភាពតានតឹងដោយសារបញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ។

No comments:

Post a Comment