Wednesday, 24 December 2014

តើអាស៊ានអាចរក្សាភាពជាអ្នកដឹកនាំក្នុងសហគមន៍អាស៊ីបូព៌ាបានដោយរបេៀបណា?



Courtesy Photo of the 25th ASEAN Summit, Nay Pyi Taw, Myanmar 


ទោះបីជាអាស៊ានជាស្នូល​  នៃសមាហរណកម្មតំបន់និយម​ក្នុងអាស៊ីបូព៌ាក៏ដោយ  ASEAN central​ity (តួនាទីស្នូលរបស់អាស៊ាន)​ ស្តិតក្រោមសម្ពាធនៃដំណើរការនេះ។​​​ អាស៊ានអាចនឹងចុះខ្សោយក្រោមដំណើការបំលែងនៃការកសាងស្ថាប័នរបស់ស្ថាបត្យកម្មតំបន់​ ដែលកំពុងវិវត្តន៍​ ​(សហគមន៍អាស៊ីបូព៌ា)  ដូចជាអាស៊ានបូកបី​ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា​ វេទិកាតំបន់អាស៊ាន​ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារ​ប្រទេសអាស៊ានបូក​ជាដើម  ។ល។​

ក្នុងបរិបទដែលអំណាច និងជម្លោះកំពុងមានឥទ្ធិពលេលីសមាហរណកម្មតំបន់និយម ASEAN way  (វិធីអាស៊ាន) និង balance of power​​  ​​(តុល្យភាពអំណាច) គឺជាធាតុផ្សំសំខាន់បំផុតពីររបស់តួនាទីស្នូលអាស៊ាន ដែលនាំអោយអាស៊ានទទួលបានជោគជ័យលើឆាកអន្តរជាតិ ក្នុងនាមជាអង្គការតំបន់មួយដែលមានភាពស្វិតស្វាញ​ ក្នុងការពង្រឹងនូវសាមគ្គីភាពរបស់ខ្លួន ​និងអាចការពារបាននូវតួនាទីជាកម្លាំងចលករតែមួយគត់របស់សមាហរណកម្មនិយមក្នុងអាស៊ីបូព៌ា ដែលទំនងជាមានគោលបំណងរារាំង​ មិនឲមានអនុត្តរភាពរបស់ប្រទេសមហាអំណាចណាមួយមកលើតំបន់នេះបានទេ។​ រហូតមកទល់ពេលនេះ អាស៊ានសំរេចបាននូវសមិទ្ធិផលធំៗ ដោយធ្វើទ្បើងតាមរយៈដំណើរការបង្កើតអង្គការតំបន់​ ដោយយឺត និងបន្តិចម្តងៗ​ និងតាមរយៈគោលគំនិតនៃការជំរុញទម្លាប់កិច្ចសហប្រតិបត្តិការ  ជាជាងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។​ កត្តាសំខាន់ទាំងពីរនេះ (ASEAN way and balance of power) គឺជាចំនុចស្លាប់រស់ នៃការពិចារណានយោបាយរបស់អាស៊ាន​ បើទោះបីជាអាស៊ានមិនហ៊ាននិយាយដោយត្រង់ក៏ដោយចុះ។ ល្គឹកណាលទ្ធិជាតិនិយមនៅតែមានភាពខ្លាំងក្លាក្នុងទ្វីបអាស៊ី អាស៊ាននឹងនៅតែរក្សាយុទ្ធសាស្ត្រដដែលនេះនៅក្នុងការពិចារណាផ្នែកនយោបាយរបស់ខ្លួនទៅថ្ងៃអនាគត។

ASEAN way គឺជាជម្រើសល្អតែមួយគត់ ក្នុងសមាហរណកម្មតំបន់និយម​ក្នុងអាស៊ីបូព៌ា ហើយវាមិនសំខាន់ទេថាតើអាស៊ានប្រើវិធីសាស្ត្រនេះដើម្បីបន្តអត្ថិភាពរបស់ខ្លួននោះ។ ប្រសិនបើអាស៊ាន បា្រថ្នាចង់បន្ត និងបង្កើនតួនាទីស្នួលរបស់ខ្លួនក្នុងសមាហរណកម្មតំបន់នោះ អាស៊ានចាំបាច់ត្រូវបង្កើនភាពជាអ្នកដឹកនាំនយោបាយក្នុងកិច្ចការកសាងសហគមន៍ ​ធ្វើឲប្រសើរទ្បើងនូវយន្តការដោះស្រាយជំលោះក្នុងតំបន់ និងជំនះឲបាននូវឧបសគ្គក្នុងតំបន់ទាំងទ្បាយ។ ជាចុងក្រោយ​​ ដើម្បីរក្សាបាននូវភាពដឹកនាំរបស់ខ្លួន​ និងត្រៀមខ្លួនសំរាប់សហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ ២០១៥ អាស៊ានចាំបាច់ត្រូវជំរុញឲខ្លាំងក្លានូវការអភិវឌ្ឍធនធានមនុស្ស​ និងត្រូវនាំមុខក្នុងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗនាពេលអនាគត។​

សូមចុចត្រង់នេះដើម្បីទាញយកអត្ថបទទាំងស្រុងជាភាសាអង់គ្លេស​។


ស្នាដៃនិពន្ធផ្សៀងទៀតៈ


1. "Cambodia's Foreign Policy Grand Strategy" (11 September 2014)

Please click here to view this article on the Diplomat's Website 


2. "Cambodia: Challenges of Democratic Consolidation" (3 March 2014)


Please click here to view this article on The Diplomat's Website. 


3. "ASEAN: Between China and America". East Asia Forum (12 July 2013). 

Please click here to read the article on East Asia Forum's website.


4.  "A Job Well Done: Cambodia as ASEAN Chair in 2012". East Asia Forum (19 January 2013). 


Please click here view this article at East Asia Forum's website.

No comments:

Post a Comment